អបអរ ក្រុម One Last Time របស់កម្ពុជា ឈ្នះពានរង្វាន់ MATIC នៅឆ្នាំនេះ
ជារឿងមោទកភាពមួយសម្រាប់កម្ពុជាលើវិស័យកីឡាអេឡិចត្រូនិច ក្រោយពីក្រុម One Last Time បានគ្រងជើងឯកពានរង្វាន់ MATIC នៅឆ្នាំនេះហើយ។
ការប្រកួត MATIC ឆ្នាំនេះ កម្ពុជាមាន២ក្រុមចូលរួមគឺ Yeaksa OJK និង One Last Time ។ ខណៈដែលក្រុមដទៃទៀតមាន ម៉ាឡេស៊ី ក្រុម២ចូលរួមគឺ Clown 5 និង FEAR ក្រុមមកពីប្រទេសចិនមាន 天使战队 និង 希望战队 ហើយក្រុមពីប្រទេសថៃ មានGoldentime និង MKC ។ ម៉ាឡេស៊ី ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត MATIC លើកនេះ។

ជាលទ្ធផលឃើញថាក្រុមកម្ពុជាធ្វើបានល្អណាស់ គឺ One Last Time បានក្លាយជាជើងឯកជាមួយប្រាក់រង្វាន់សរុប ៤០លានរៀលឯណោះ។ សម្រាប់ក្រុមលេខរៀងដទៃទៀតមានប្រាក់រង្វាន់៖
- ជើងឯករង ទទួលបាន 20,000,០០០ រៀល
- ជើងឯករងទី2 ទទួលបាន 10,000,០០០ រៀល
- ចំណាត់ថ្នាក់លេខ 4 ដល់ 8 ទទួលបាន 1,200,០០០ រៀល
- រង្វាន់សរុប៖ 80,០០០,០០០ រៀល